Wednesday, August 20, 2008

កំនាព្យខ្ញុំ!

កំនាព្យ​ឡប់​ៗរបស់ខ្ញុំ


១​ នៅក្នុងថ្នាក់រៀនៗសុខៗ​​
ស្រាប់តែកើតទុក្ខមកដល់ខ្ញុំ
រឿងនោះមិនតូចហើយមិនធំ
គឺរឿងមិត្តយំនៅក្នុងថ្នាក់។

២​ ក្នុងចិត្តសែនឆ្ងល់អ្វីម៉្លេះទេ​
ឃើញទឹកភ្នែកគេហូរសស្រាក់
ឆ្ងល់អីនោះឆ្ងល់មិត្តក្នុងថ្នាក់
ម្តេចក៏ម្នាក់ៗនាំគ្នាយំ។

៣​ ខំកត់មេរៀនអោយប្រញាប់
ព្រោះអីចង់ឆាប់អង្គុយជុំ
ដាក់ចិត្តជាអ្នកស្រាយរឿងធំ​
ហើយសួរអ្នកយំឥតកន្តើយ។

៤​ ខ្ញុំស្តីត!យំអីម្ល៉ឹងៗ​​​
លឺសូរទ្រហឹងពេញថ្នាក់ហើយ
ណ្ហើយចុះប្រាប់ខ្ញុំមកត្រាណត្រើយ​
កុំលាក់ទុកឡើយនៅក្នុងចិត្ត។

៥​ នែ៎ក!បងថាអើយរឿងប៉ុនហ្នឹង
ត្រូវចេះថ្លែថ្លឹងចិត្តគំនិត
បើគេជាគេមនុស្សគ្មានការគិត
គួរកុំកៀកជិតក្បែរគេអី។

៦​ មនុស្សម្នាក់ៗមិនសុទ្ធតែត្រូវ​​
ដូចស្រស់ពាលពៅបានស្រដី
ហើយក៏មិនគ្រប់ដប់ដែរស្រី​​
គួរចេះខន្តីដល់គ្នាផង។

៧​ ឥឡូវខ្ញុំចប់នឹងបងថា​
រត់ទៅនុចណាសួរវិញម្តង
ថានែ៎កបងនុចស្រស់នួនល្អង
ហេតុអ្វីក៏បងប្រកាន់ខឹង?

៨​ រឿងតូចសែនតូចបែរជាខឹង​
គ្នាឯងម្ល៉ឹងៗពេញទំហឹង
ចុះមិនដោះស្រាយរឺព្រលឹង​​
ឈប់ទៅប៉ុនហ្នឹងបានហើយបង។

៩​ ទំរាំបានសំរុះសំរួល​
ទ្រូងខ្ញុំក្តុកក្តួលសែនសៅហ្មង
ព្រោះអីចូលចិត្តរឿងហ្នឹងផង
ដោះស្រាយម្តងៗតែងជោគជ័យ។

១០ ​ហ្អើយ!មិត្តអើយខ្ញុំសែនសប្បាយ
លែងមានខ្វល់ខ្វាយក្នុងហឬទ័យ
ព្រោះអីពួកអ្នកចេះប្រណី​
ចេះយល់អភ័យចំពោះគ្នា៕

សូម​រីករាយជាមួយកំនាព្យឡប់ៗរបស់ខ្ញុំនេះ​

No comments: