Wednesday, August 20, 2008

កំនាព្យខ្ញុំ!

កំនាព្យ​ រង់​ ចាំ​​ ដោយ​ ស្រីភា​


*​ថ្ងៃចន្ទ័ជាថ្ងៃដែលទឹកភ្នែក
​​​​ហូរចុះពុះជ្រែកនៃផែនថ្ពាល់
​អង្គារជាថ្ងៃស្រីរែងខ្វល់​​​​​​
ពុធមានកង្វល់ព្រោះក្តីនឹក។
*​ព្រហស្បតិ៍ជាថ្ងៃមិនដែលសុខ
​​នៅមិនស្រនុកព្រោះរលឹក
​សុក្រជាថ្ងៃមិននឹកបាយទឹក
​​​​សៅរ៍អង្គុយភ្លឹកគិតជីវ៉ា។
*​សៅរ៍ចេញទៅមកដល់អាទិត្យ
​​អង្គុយរាប់នឹកឈ្មោះរៀមរ៉ា
​ថ្ងៃចន្ទ័ថ្មីឈានចូលហើយណា
​​​បាត់តែជីវ៉ាលែងនឹកស្រី។
*​ចន្ទ័ចេញទៅទៀតអង្គារចូល
​​​ពុធចិត្តកញ្ជ្រោលលែងចេញស្តី
​ព្រហស្បតិ៍ចូលទៀតបាត់ពិសី​​​
សុក្របងមានថ្មីមែនរឺបង?​។
*​សៅរ៍ចាំ!ចាំ!ចាំប្រុសនួនល្អង
​​​ឆ្លើយមកអូនផងណាស្នេហ៍ស្នង
​អាទិត្យអូននៅតែចាំបង​​​​​មួយ
នាទីម្តងទន្ទេញឈ្មោះបង៕

No comments: